Monday, April 18, 2011

ជូនពរឆ្នាំថ្មី​​២០១២


​​                                  សមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍​
លោកគ្រូ  អ្នកគ្រូជាទីរាប់អាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិទាំងក្នុងស្រុកនិងនៅក្រៅស្រុកជាទីមេត្រី   ​
                    ក្នុងនាមថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគម​
ស.អ.ជ.អមានសេចក្តីរីកជាអនេកនាឧិកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី​
ជាតិខាងមុខដែលនឹងប្រព្រឹត្តនាថ្ងៃទី១៣.១៤.១៦.និង១៦មេសាខាងមុខ​
នឹងឈានចូលមកដល់នេះ​ឆ្នាំរោងចត្វស័កព.ស២៥៥៦ ដែលមាន
នាមទេពធីតា  កិមិរាទេវី​​ ​  សូមបារមីឆ្នាំថ្មីនាំមកជូនដល់មាតុភូមិ
កម្ពុជាប្រកបដោយសេរីមង្គល  វិបុលសុខគ្រប់ប្រការមានដល់​​លោកគ្រូ  អ្នកគ្រូនិងជនរួមជាតិខ្មែរ ឆ្លៀតក្នុងឧិកាសដ៏ប្រពៃថ្លៃថ្លា
នេះថ្នាក់ដឹកនាំនៃសមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍សូមបួងសួង
ដល់ទសបារមីនៃទេវតាឆ្នាំថ្មីប្រទានពរជ័យប្រគេន  ថ្វាយ
និងជូនដល់
              -សម្តេចព្រះសង្ឃរាជទាំងពីរគណៈ
            ​​  -ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​
​​​​​​​​​​​​​​​​​​​​  ​​​​​            -ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​
              -ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
             -ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលជាតិកម្ពុជា​​​
សូមព្រះតេជគុណគ្រប់ព្រះអង្គ   ព្រះករុណា   សម្តេច  ឯកឧត្តម​
ទទួលបាននូវសេរីមង្គល ជ័យជំនះគ្រប់បេសកកម្មជាតិ  និងមាន   កម្លាំងបា្រជ្ញាក្លាំងក្លា  ​​អាយុយឺនយូរ  ជាងរយព្រះវស្សា  ។