
ស.អ.ជ.អមានកាតព្វកិច្ចការពារសិទិ្ធគ្រូនិងលើកកំពស់ការអប់រំនៅកម្ពុជានិង ស.អ.ជ.អធើ្វអោយជីវភាពគ្រូមានភាពប្រសើឡើងនិងធើ្វការងារយ៉ាងសកម្មជាមួយ ក្រសួងអប់រំយុវជននិងកីឡា អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ បណ្តាលអង្គការអប់រំនានានៅលើសាកលលោក បណ្តាលអង្គការដៃគូរនានាមានការងារពាក់ព័ន្ធលើវិស័យអប់រំនៅកម្ពុជា
Monday, April 18, 2011
ជូនពរឆ្នាំថ្មី២០១២
សមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍
លោកគ្រូ អ្នកគ្រូជាទីរាប់អាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិទាំងក្នុងស្រុកនិងនៅក្រៅស្រុកជាទីមេត្រី
ក្នុងនាមថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគម
ស.អ.ជ.អមានសេចក្តីរីកជាអនេកនាឧិកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី
ជាតិខាងមុខដែលនឹងប្រព្រឹត្តនាថ្ងៃទី១៣.១៤.១៦.និង១៦មេសាខាងមុខ
នឹងឈានចូលមកដល់នេះឆ្នាំរោងចត្វស័កព.ស២៥៥៦ ដែលមាន
នាមទេពធីតា កិមិរាទេវី សូមបារមីឆ្នាំថ្មីនាំមកជូនដល់មាតុភូមិ
កម្ពុជាប្រកបដោយសេរីមង្គល វិបុលសុខគ្រប់ប្រការមានដល់លោកគ្រូ អ្នកគ្រូនិងជនរួមជាតិខ្មែរ ឆ្លៀតក្នុងឧិកាសដ៏ប្រពៃថ្លៃថ្លា
នេះថ្នាក់ដឹកនាំនៃសមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍សូមបួងសួង
ដល់ទសបារមីនៃទេវតាឆ្នាំថ្មីប្រទានពរជ័យប្រគេន ថ្វាយ
និងជូនដល់
-សម្តេចព្រះសង្ឃរាជទាំងពីរគណៈ
-ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
-ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
-ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
-ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលជាតិកម្ពុជា
សូមព្រះតេជគុណគ្រប់ព្រះអង្គ ព្រះករុណា សម្តេច ឯកឧត្តម
ទទួលបាននូវសេរីមង្គល ជ័យជំនះគ្រប់បេសកកម្មជាតិ និងមាន កម្លាំងបា្រជ្ញាក្លាំងក្លា អាយុយឺនយូរ ជាងរយព្រះវស្សា ។
Subscribe to:
Posts (Atom)